Home

សូមស្វាគមន៍មកកាន់គេហទំព័រដែលនិយាយអំពីតំបន់ទេសចរណ៍នានាដែលស្ថិតនៅក្នុងខេត្តកោះកុង❤️


Marisa Daniels


Latest from the blog

  • ព្រៃកោងកាង #ពាមក្រសោប  🏝⛰
    សហគមន៍ទេសចរណ៍ព្រៃកោងកាង ពាមក្រសោបខេត្តកោះកុងជាកន្លែងទស្សនាព្រៃកោងកាងដ៏ធំមួយនៃប្រទេសកម្ពុជា។ ដែរមានទីតាំងស្ថិតនៅ ភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងរយៈមានចម្ងាយប្រហែល ~7km ពីរង្វង់មូល ខេត្តកោះកុង។ ព្រៃកោងកាងដុះចេញពីផ្ទៃទឹកដ៏ថ្លាឈ្វេង បូករួមនិងខ្យល់អាកាសដ៏បរិសុទ្ធ ដុះជាជួរដូចគេតម្រង់ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏ប្រណិតបំផុតសម្រាប់ភ្ញៀវទេសចរដែលទៅទស្សនា។ ចំណុចសំខាន់ៗនៅ ទេសចរណ៏ធម្មជាតិ ពាមក្រសោម មានដូចជា៖ ទស្សនាព្រៃកោងកាង ដែរភ្ញៀវទេសចរនិយមថតយកទេសភាព។ទស្សនាទេសភាពព្រៃភ្នំញាំម្ហូបអាហានៅលេីទូកនឹងស្ទូចត្រីក្នុងពេលតែ ជាមួយនឹងធម្មជាតិខៀវស្រងាត់ជិះទូក, ជិះទូកកាយ៉ាក, ម្ហូប និងចំណុចផ្សេងៗទៀត។លើសពីនេះទៅទៀតយើងអាចជួលជាទូក ដើម្បីទៅកោះឆ្ងាយៗផ្សេងៗ ដើម្បីមើលពីជីវភាពនិងការរស់នៅរបៀបរបបរបស់ប្រជាជនតាមកោះនានា ដូចជា កោះស្រឡៅនិងកោះកាពិជាដើម៘ រមណីយដ្ឋានធម្មជាតិពាមក្រសោប ឬ ពលរដ្ឋតែងហៅថាបាងកាយ៉ាក បានផ្តល់ជម្រកដល់មច្ឆាជាតិ បក្សី និងពពួកសត្វដទៃទៀត ព្រមទាំងធ្វើឲ្យពលរដ្ឋជាង ៣០០គ្រួសារ អាចរកមានចំណូលបាន តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ បើកទូកដឹកភ្ញៀវទេសចរ និងនេសាទជាដើម។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំង ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅទីតាំងបានថែមទៀតផង។
Design a site like this with WordPress.com
Get started